របាយការណ៍ឆ្នាំ២០២៣ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា

  • 24/04/2024
  • របាយការណ៍ > របាយការណ៍ផ្សេងៗ

គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចាប់ផ្តើមអនុវត្តពីថ្ងៃទី0១ ខែមេសា ឆ្នាំ២០១៦ គឺជាគម្រោងដែលពិនិត្យតាមដាន និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”)  នៅក្នុងប្រទេសកម្ពុជា។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន តាមដានការអនុវត្តសេរីភាពមូលដ្ឋានដោយប្រើប្រាស់ឧបករណ៍តាមដានការឃ្លាំមើល។ នេះជារបាយការណ៍ឆ្នាំ២០២៣ គូសបញ្ជាក់ចំណុចគន្លឹះសំខាន់ៗចាប់ពីថ្ងៃទី0១ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។