សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជាការសង្កេតការណ៍នៅសាលាឧទ្ធរណ៍របាយការណ៍ប្រចាំឆ្នាំ (ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០)

  • 23/11/2021
  • របាយការណ៍ > របាយការណ៍ផ្សេងៗ

ថ្ងៃនេះ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក ចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពី “សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៅកម្ពុជា៖ ការសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍” ដែលធ្វើឡើងចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ របាយការណ៍នេះវិភាគលើទិន្នន័យ ដែលប្រមូលបានតាមរយៈការសង្កេតការណ៍សវនាការប្រចាំថ្ងៃលើសំណុំរឿងព្រហ្មទណ្ឌចំនួន ២០៣ ករណី ដោយមិនបានកំណត់ជាក់លាក់លើសំណុំរឿងណាមួយនៅសាលាឧទ្ធរណ៍ក្នុងរាជធានីភ្នំពេញ និងបានប្រើប្រាស់តារាងសង្កេតការណ៍សវនាការ ដែលបានតាក់តែងយ៉ាងច្បាស់លាស់ក្នុងគោលបំណងវាយតម្លៃលើការអនុវត្តសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដូចដែលបានកំណត់នៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។