ផលប៉ះពាល់ផ្នែកច្បាប់លើសេរីភាពនៃការបញ្ចេញមតិក្នុងយុគសម័យឌីជីថល

  • 24/11/2025
  • របាយការណ៍ > របាយការណ៍ផ្សេងៗ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) ចេញផ្សាយការវិភាគច្បាប់ស្តីពីផលប៉ះពាល់ផ្នែកច្បាប់លើសេរីភាពនៃការបញ្ចេញមតិក្នុងយុគសម័យឌីជីថល។ ការ​វិភាគនេះតាត់តែងឡើង ដោយគម្រោងគាំពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ​និងសេរីភាពមូលដ្ឋាននៅកម្ពុជា ដែលវាយតម្លៃលើច្បាប់ជាធរមាន និងសេចក្តីព្រាង​ច្បាប់ ដែលត្រូវបានប្រើប្រាស់ដើម្បីរឹតត្បិត ឬអាចរឹតត្បិតសេរីភាពខាងការបញ្ចេញមតិក្នុងយុគសម័យឌីជីថល​។​ ឯកសារនេះវិភាគទៅលើខ្លឹមសារ និងវិសាលភាពនៃទាំងច្បាប់នេះអនុលោមតាម ឬផ្ទុយនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលពាក់ព័ន្ធនឹងសេរីភាពខាងការបញ្ចេញមតិ សិទ្ធិទទួល​ព័ត៌មាន និងសិទ្ធិឯក​ជន​ភាព។​