បច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាពជនជាតិដើមភាគតិចនៅកម្ពុជាឆ្នាំ២០២២

  • 07/08/2022
  • ការផ្សាយ > បណ្ណព័ត៌មាន
ដើម្បីចូលរួមប្រារព្ធទិវាជនជាតិដើមពិភពលោក ថ្ងៃនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយប័ណ្ណព័ត៌មានផ្ដល់បច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទ្ធិដីសមូហភាព របស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០១១ ដល់ ខែកក្កដា ឆ្នាំ២០២២ មានប័ណ្ណកម្មសិទ្ធិដីសមូហភាពចំនួន៣៧ ត្រូវបានផ្ដល់ជូនសហគមន៍ជនជាតិដើមភាគតិច ដោយមានប័ណ្ណកម្មសិទ្ធិដីសមូហភាពតែ១៨ប៉ុណ្ណោះត្រូវបានផ្ដល់ ចាប់តាំងពីឆ្នាំ២០១៧ ដោយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាក្នុងការពន្លឿនការចុះបញ្ជីដីដល់ជនជាតិដើមភាគតិច។មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលកម្ពុជា បំពេញការប្តេជ្ញាចិត្តក្នុងការពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីសមូហភាព សម្រាប់សហគមន៍ជនជាតិដើមភាគតិច និងដោះស្រាយឧបសគ្គរារាំងសហគមន៍ជនជាតិដើមភាគតិចពីការចុះបញ្ជីដីសហគមន៍របស់ខ្លួន ដើម្បីរក្សានូវអត្តសញ្ញាណ វប្បធម៌ និងទឹកដីប្រពៃណី។