ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី
- 02/05/2022
- ការផ្សាយ > បណ្ណព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានធ្វើការសង្កេតការណ៍សវនាការចាប់តាំងពីឆ្នាំ២០០៩ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌនៅតុលាការកម្ពុជា និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌តាមបទដ្ឋានជាតិ និងអន្តរជាតិ។ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃ ម.ស.ម.ក បានសង្កេតការណ៍សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ។ ព្រឹត្តិបត្រព័ត៌មាននេះ គឺជាការចេញផ្សាយជាស៊េរីដែលវិភាគលើរបកគំហើញពីការសង្កេតការណ៍សវនាការរបស់ ម.ស.ម.ក។ ព្រឹត្តិបត្រព័ត៌មាននេះផ្តោតលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ជនជាប់ចោទជាស្ត្រី រួមមានសិទ្ធិទទួលបានការសន្មតទុកជាមុនថាគ្មានទោស ការឃុំខ្លួន បណ្តោះអាសន្ន សិទ្ធិមានវត្តមាននៅពេលសវនាការ និងសិទ្ធិមានមេធាវី ព្រមទាំងសិទ្ធិមិនត្រូវបានបង្ខិតបង្ខំឱ្យសារភាពពីពិរុទ្ធភាព ឬផ្តល់សក្ខីកម្មប្រឆាំងនឹងខ្លួនឯង។ ព្រឹត្តិបត្រព័ត៌មាននេះរួមបញ្ចូលទាំងទិន្នន័យដែល ម.ស.ម.ក ប្រមូលបានតាមរយៈការសង្កេតការណ៍នៅឆ្នាំ២០២១ និងការប្រៀបធៀបជាមួយទិន្នន័យដែលប្រមូលកាលពីឆ្នាំមុនៗ។ ទិន្នន័យដែលប្រមូលបានទាំងអស់អាចស្វែងរកបានជាសាធារណៈនៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់យើង។