សិទ្ធិរបស់ជនរងគ្រោះក្នុងសវនាការអំពើរហិង្សាទាក់ទងនឹងយេនឌ័រ
- 06/03/2022
- ការផ្សាយ > បណ្ណព័ត៌មាន
នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នេះ គឺជាថ្ងៃប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា ២០២២ ។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីពីជនរងគ្រោះពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងសវនាការ។ ខិត្តប័ណ្ណព័ត៌មាននេះបង្ហាញនូវក្របខ័ណ្ឌច្បាប់ជាតិ និងអន្តរជាតិពាក់ព័ន្ធសិទ្ធិរបស់ជនរងគ្រោះក្នុងសវានាការនៃសំណុំរឿងនៃអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងផ្តោតលើភាពអាចទទួលបាន មិនមានការរើសអើងក្នុងសវនាការ ការទទួលបានជំនួយផ្នែកច្បាប់ សិទ្ធិដឹងឮភស្តុតាង និងសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងសេចក្តីសម្រេចយោងតាមច្បាប់។