ស្ថានភាពសិទ្ធិមនុស្សប្រចាំត្រីមាសទី២

  • 29/07/2026
  • ការផ្សាយ > បណ្ណព័ត៌មាន

 ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់ត្រាករណីរឹតត្បិត និងរំលោភសិទ្ធិមនុស្សចំនួន ៤១ ករណី នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ សេរីភាពខាងការបញ្ចេញមតិ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា  សិទ្ធិដីធ្លី និងសេរីភាពបុគ្គល។​ ទិន្នន័យទាំងនេះបង្ហាញថា សេរីភាពក្នុងការបញ្ចេញមតិនៅតែបន្តរង​ការរឹតត្បិត។ ការយាយីតាមផ្លូវច្បាប់មិនត្រឹមតែដៅលើអ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពលរដ្ឋដែលហ៊ានសម្តែងមតិយោបល់លើបញ្ហាសង្គមតាមបណ្តាញទំនាក់ទំនងសង្គមផងដែរ។