ខិត្តប័ណ្ណព័ត៌មានស្ដីពី សេរីភាពខាងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២២

  • 15/11/2022
  • ការផ្សាយ > បណ្ណព័ត៌មាន
ក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនូវខិត្តប័ណ្ណព័ត៌មានស្ដីពី សេរីភាពខាងការបញ្ចេញមតិនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២២។ ខិត្តប័ណ្ណព័ត៌មាននេះបង្ហាញពីហេតុការណ៍ទាំងឡាយពាក់ព័ន្ធនឹងសេរីភាពខាងការបញ្ចេញមតិ ដែលកត់ត្រាដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់តាំងពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយផ្តោតសំខាន់លើការរឹតត្បិត និងការរំលោភបំពានទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដែលពួកគេបានជួបប្រទះក្នុងពេលអនុវត្តការងាររបស់ពួកគេ។