ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា
- 05/05/2025
- ការផ្សាយ > បណ្ណព័ត៌មាន
ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក(ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមផ្សព្វផ្សាយនូវប័ណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។ ប័ណ្ណព័ត៌មាននេះបានដកស្រង់ទន្និន័យចេញពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានដែលបានកត់ត្រាករណីដែលរំលោភបំពានលើសេរីភាពមូលដ្ឋានដែលរួមបញ្ចូលនូវសេរីភាពសារព័ត៌មានផងដែរ។ តាមរយៈទន្និន័យនេះបានបង្ហាញថាសេរីភាពសារព័ត៌មានបានរងនូវការយាយីដោយសារការអនុវត្តការងាររាយការណ៍ដ៏មានសារៈសំខាន់របស់ពួកគេ។