កាលប្បវត្តិនៃកូដកម្មក្រុមហ៊ុនណាហ្គាវើលដ៍
- 07/03/2022
- ការផ្សាយ > បណ្ណព័ត៌មាន
ក្នុងឱកាសទិវានារីអន្តរជាតិឆ្នាំ២០២២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយកាលប្បវត្តិនៃកូដកម្មក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានបុគ្គលិក និងសមាជិកសហជីពរាប់រយនាក់ ក្នុងនោះភាគច្រើនជាស្ត្រីបានធ្វើកូដកម្មដោយសន្តិវិធីដើម្បីទាមទារឱ្យមានការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូឱ្យបានត្រឹមត្រូវ។ កាលប្បវត្តិនេះបង្ហាញពីព្រឹត្តការណ៍សំខាន់ៗទាក់ទងនឹងកូដកម្មក្រុមហ៊ុនណាហ្គាវើលដ៍ ចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ដើមខែមីនា ឆ្នាំ២០២២។ កាលប្បវត្តិនេះ ផ្តោតលើការរំលោភសិទ្ធិមនុស្សដែលក្រុមកូដករបានប្រឈម និងការបន្តតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។