កាលប្បវត្តិព្រឹត្តិការណ៍កូដកម្មណាហ្គាវើលដ៍

  • 28/04/2022
  • ការផ្សាយ > បណ្ណព័ត៌មាន
នៅក្នុងឱកាសនៃទិវាពលកម្មអន្តរជាតិឆ្នាំ២០២២ នេះ ម.ស.ម.ក ចេញផ្សាយកាលប្បវត្តិថ្មីមួយលើកឡើងអំពីព្រឹត្តិការណ៍កូដកម្មណាហ្គាវើលដ៍។ កាលប្បវត្តិនេះគឺជាការចងក្រងបន្តកាលប្បវត្តិពីមុន និងលើកឡើងនូវទិដ្ឋភាពនៃព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទាក់ទងនឹងកូដកម្មណាហ្គាវើលដ៍ដែលកំពុងបន្តកើតឡើងចាប់តាំងពីខែមីនាដល់ខែមេសាឆ្នាំ២០២២។ កូដកម្មនេះបានបន្តប្រព្រឹត្តទៅដោយប្រឈមនឹងការរំលោភបំពានសិទ្ធិ និងការមិនបោះបង់ការប្តេជ្ញាចិត្តរបស់កូដករក្នុងការតស៊ូមតិដើម្បីសិទ្ធិការងាររបស់ពួកគេរហូតស្វែករកបានដំណោះស្រាយសមស្រប។ វិវាទការងារនៅណាហ្គាវើលដ៍ពុំទាន់ត្រូវបានដោះស្រាយនៅឡើយទេគិតត្រឹមទិវាពលកម្មអន្តរជាតិនេះ។ រដ្ឋាភិបាលកម្ពុជាបន្តបដិសេធសិទ្ធិសេរីភាពមូលដ្ឋានក្នុងការធ្វើកូដកម្មរបស់កូដករណាហ្គាវើលដ៍ ដែលជាការបន្ទច់បង្អាក់ដល់កិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការទាមទារឱ្យមានការគោរពសិទ្ធិការងារឱ្យបានប្រសើរ៕