ទិវាយុត្តិធម៌សង្គមពិភពលោក
- 18/02/2022
- ការផ្សាយ > បណ្ណព័ត៌មាន
នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ម.ស.ម.ក ចេញផ្សាយប័ណ្ណព័ត៌មាន ដើម្បីប្រារព្ធទិវាយុត្តិធម៌សង្គមពិភពលោក។ ប័ណ្ណព័ត៌មាននេះពន្យល់អំពីអត្ថន័យនៃយុត្តិធម៌សង្គម។ ស្របជាមួយនឹងប្រធានបទនៅឆ្នាំនេះស្តីពី «ការសម្រេចបានយុត្តិធម៌សង្គមតាមរយៈការងារក្នុងប្រព័ន្ធ» ប័ណ្ណព័ត៌មាននេះក៏មានលើកឡើងផងដែរអំពីអត្ថន័យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និយមន័យនៃកម្មករក្រៅប្រព័ន្ធ និងមូលហេតុដែលប្រជាពលរដ្ឋជ្រើសរើសយកការងារក្រៅប្រព័ន្ធ ដោយផ្តោតលើការងារក្រៅប្រព័ន្ធនៅកម្ពុជា។