ឯកសារគោលនយោបាយចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាស្តីពីស្ថានភាពបច្ចុប្បន្នរបស់ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- 04/08/2011
- ការផ្សាយ > វិភាគផ្នែកច្បាប់
ឯកសារគោលនយោបាយនេះត្រូវបានតាក់តែងឡើងដោយមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា (ម.ស.ម.ក)ជាអង្គការមិនមែនរដ្ឋាភិបាល (អង្គការ) ឯករាជ្យ មិនចូលបក្សសម្ព័ន្ធ ធ្វើ ការដើម្បីលើកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាពិសេស សិទ្ធពលរដ្ឋ និងសិទ្ធិនយោបាយ នៅព្រះរាជាណាចក្រកម្ពុជា (កម្ពុជា)។គោលបំណង នៃឯកសារគោលនយោបាយនេះ គឺដើម្បីបង្ហាញនូវរូបភាពរួមអំពិស្ថានភាពបច្ចុប្បន្នរបស់ ពង្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (ច្បាប់) និងសេចក្តីព្រួយ បារម្ភសំខាន់ៗរបស់ ម.ស.ម.ក ដោយសំយោគអនុសាសន៍ដែលបានផ្តល់ជូនលើ ពង្រាងច្បាប់មុន។