ការវិភាគផ្នែកច្បាប់ជុំវិញបទចោទប្រកាន់ និងការកាត់ទោសលើសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា (ករណីក្រហ្មទណ្ឌលេខ១៥៦០)
- 02/06/2013
- ការផ្សាយ > វិភាគផ្នែកច្បាប់
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ អ្នកស្រី យ៉ោម បុប្ផា ("ចុងចោទ") ដែលជាសកម្មជនដីធ្លីមកពីសហគមន៍បឹងកក់នៃទីក្រុងភ្នំពេញ ត្រូវបានរកឃើញពិរុទ្ធភាពពីបទ "ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស" តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៣ឆ្នាំ។