ការវិភាគ​ផ្នែក​ច្បាប់​ជុំវិញ​បទចោទប្រកាន់ និង​ការកាត់ទោស​លើ​សកម្មជន​ដីធ្លី អ្នកស្រី​យ៉ោ​ម បុប្ផា (​ករណី​ព្រហ្មទណ្ឌ​លេខ​១៥៦០)

  • 03/09/2013
  • ការផ្សាយ > វិភាគផ្នែកច្បាប់
កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១២ អ្នកស្រី យ៉ោ​ម បុប្ផា (<<​ចុងចោទ​>>) ដែលជា​សកម្មជន​ដីធ្លី​មកពី​សហគមន៍​បឹងកក់​នៃ​ទីក្រុង​ភ្នំពេញ ត្រូវបាន​រកឃើញ​ពិរុទ្ធភាព​ពីបទ <<​ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​>> តាម​មាត្រា ២១៨​នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ (<<​ក្រមព្រហ្មទណ្ឌ​>>) ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ​។​