ការវិភាគផ្លូវច្បាប់លើសំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត និង នាយកនគរបាល ស ចាន់ថា ក្នុងករណីបាញ់ប្រហារទៅលើកម្មការរិនីរោងចក្រកៅវ៉េ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២
- 23/11/2013
- ការផ្សាយ > វិភាគផ្នែកច្បាប់
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ("ជនជាប់ចោទ") ត្រូវបានតុលាការរកឃើញថាពិរុទ្ធភាពពីបទ "បង្ករបួសស្នាមដោយអចេតនា" ("បទចោទ") តាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៩ ("ក្រមព្រហ្មទណ្ឌ") ហើយត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ