ការ​វិភាគ​ផ្លូវ​ច្បាប់​​ជុំវិញ​ការចោទប្រកាន់​ទៅលើ​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​បួនរូប

  • 21/06/2016
  • ការផ្សាយ > វិភាគផ្នែកច្បាប់
នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ លោក សាន់ ម៉ា​ឡា លោក ទ្រី សុ​វិ​គា និង លោក ស៊ីម សំណាង (​ជន​ត្រូវ​ចោទ​ដែល​កំពុង​ជាប់ឃុំ​) ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​តាម​មាត្រា ៤២៤ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“​ក្រមព្រហ្មទណ្ឌ​”) ពីបទ​គំរាមកំហែង​ថា​នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​។ អ្នក​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តកោះកុង​ចាប់តាំងពី​ពេល​ចាប់ខ្លួន​មកម្ល៉េះ​។