ការវិភាគ​រួមគ្នា​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​

  • 21/03/2017
  • ការផ្សាយ > វិភាគផ្នែកច្បាប់
ការ​ស្នើឱ្យ​បង្កើត​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​នៅក្រៅ​វិស័យ​កាត់ដេរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (“​កម្ពុជា​”) គឺជា​ការវិវឌ្ឍ​មួយ​គួរឱ្យ​ស្វាគមន៍​។ ប៉ុន្តែ បទ​ប្បញ្ញត្តិ​មួយចំនួន​ក្នុង​សេចក្តីព្រាងច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា (“​សេចក្តីព្រាងច្បាប់​”) ដែល​បានចេញ​ផ្សាយ​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខកខាន​មិនបាន​គោរព​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (“​រដ្ឋធម្មនុញ្ញ​”) និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែលមាន​ប្រសិទ្ធភាព​អនុវត្ត​។ ក្តីបារម្ភ​ចម្បង​ក្នុងចំណោម​បញ្ហា​ទាំងនេះ គឺ​ការប្រើប្រាស់​សក្តានុពល​នៃ​សេចក្តីព្រាងច្បាប់​នេះ​ក្នុងការ​រឹតត្បិត​ជាខ្លាំង​ទៅលើ​សេរី​ភាពជា​មូលដ្ឋាន​ខាង​ការជួបប្រជុំ សមាគម និង​ការបញ្ចេញមតិ​។