ទូលក្រាបបង្គំទូលថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
- 18/10/2012
- ការផ្សាយ > លិខិត
ទូលព្រះបង្គំជាខ្ញុំ និងបុគ្គលិកទាំងអស់នៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) មានសេចក្តីទុក្ខសោកយ៉ាងខ្លាំង និងមានសេចក្តីក្តុលក្តួលរន្ធត់ចិត្តឥតឧបមា ចំពោះការយាងចួលទីវង្គតរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯរាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ កាលពីរំលងអាធ្រាត ថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២។