សូម​​ឯកឧត្តម​​មេត្តា​​ជួយ​​អន្តរាគមន៍​​ លើ​ករណី​គំរាម​​កំហែង​​ពី​សំណាក់​​ប្រធាន​​សហគមន៍​​ភូមិ​អណ្តូង ​៤ ​លោក ​ទេព ណាន់​ មក​លើ​អ្នកស្រី​ យ៉ង់​ សោភ័ណ្ឌ​ និង​ករណី​ដែល​មន្រ្តី​សង្កាត់​​គោករការ​មិន​ព្រម​​ទទួល​​ពាក្យ​​បណ្តឹង​​លើ​ករណី​​គំរាម​កំហែងនេះ​ ដែល

  • 22/04/2013
  • ការផ្សាយ > លិខិត
តបតាម​កម្មវត្ថុ​និង​យោង​ខាង​លើ ​ខ្ញុំ​មាន​កិត្តិយស​ សូម​ជម្រាប​ជូន​ឯកឧត្តម​មេត្តា​ជ្រាបថា ​កាលពី​ថ្ងៃ​ច័ន្ទ ​ទី២៥​ ខែ​មីនា​ ឆ្នាំ​២០១៣​ ក្រុម​ការងារ​នៃ​គម្រោង​កំណែ​ទម្រង់​ដីធ្លី​ របស់ ​ម.ស.ម.ក ​បាន​ចុះ​ទៅ​ភូមិ​អណ្តូង​ សង្កាត់​គោករការ​ ខណ្ឌ​ពោធ៌សែនជ័យ ​រាជធានី​ភ្នំពេញ ​ចម្ងាយ​ប្រមាណ​ជា​​ ៨គីឡូម៉ែត្រ​ ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ជាតំបន់​លំនៅ​ឋាន​ថ្មី​សម្រាប់​អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី ​ភូមិ ​សំបុក​ចាប ​កាលពី​ឆ្នាំ​២០០៦​។