លក្ខខណ្ឌអប្បបរមាសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដោយសេរី និងយុត្តិធម៌ក្នុងឆ្នាំ២០២២
- 04/08/2021
- ការផ្សាយ > លិខិត
អង្គការសង្គមស៊ីវិលកម្ពុជាបង្កើតនូវអនុសាសន៍អំពីលក្ខខណ្ឌអប្បបរមាសម្រាប់ភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ដែលអនុលោមតាមគោលការណ៍សំខាន់ៗនៃការបោះឆ្នោតពិតប្រាកដដោយសេរី និងយុត្តិធម៌។ គោលការណ៍ទាំងនេះត្រូវបានដកស្រង់ចេញពីរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ និងកតិកា សញ្ញាអន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស អនុសាសន៍ជាច្រើនដែលផ្តល់ដោយស្ថាប័នអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធផ្សេងៗទៀតរួមមាន ស្តង់ដារ IPU ស្តីពីការបោះឆ្នោតដោយសេរី និងយុត្តិ ធម៌។ លក្ខខណ្ឌទាំងនោះឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយបច្ចុប្បន្នសម្រាប់ដំណោះស្រាយរួបរួមផ្នែកនយោបាយ។