ស្នើអន្តរាគមន៍ដោះស្រាយវិវាទការងាររបស់ណាហ្គាវើលដ៍ និងស្នើឱ្យមានការដោះលែង និងទម្លាក់ ការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពទាំង ៨ រូប ។

  • 07/02/2022
  • ការផ្សាយ > លិខិត
យើងខ្ញុំទាំងអស់គ្នាជា សហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្តាញសហគមន៍ អង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ អ្នកសិក្សាស្រាវជ្រាវ និងអភិវឌ្ឈន៍សង្គម សកម្មជនបរិស្ថាន ដូចមានរាយនាមក្នុងបញ្ជីឈ្មោះខាងក្រោម ដែលធ្វើការងារផ្នែកលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសិទ្ធិការងារសិទ្ធិដីធ្លី បរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា យើងខ្ញុំពិតជាសោកស្តាយយ៉ាងខ្លាំងចំពោះអាជ្ញាធរដែលបានចាប់ឃុំខ្លួន និងចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជន ៨ រូប និងការបន្តចាប់ខ្លួនកូដករជាបន្តបន្ទាប់ ដោយបំពានទៅលើក្របខ័ណ្ឌច្បាប់កម្ពុជា ដោយសារតែការអនុវត្តសេរីភាពខាងការបង្កើតសមាគម និងការជួបប្រជុំដោយសន្តិវិធី ដែលសិទ្ធិសេរីភាពទាំងពីរនេះត្រូវបានការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។