លិខិតបើកចំហ ស្នើសូមពិនិត្យមើលសេចក្តីអត្ថាធិប្បាយដែលលើកឡើងដោយអធិការស្រុកគៀនស្វាយទាក់ទងទៅនឹងការចាប់រំលោភសេពសន្ថវៈ លើយុវនារីពិការម្នាក់ នៅខេត្តកណ្តាល។
- 11/01/2013
- ការផ្សាយ > លិខិត
ខ្ញុំសរសេរលិខិតជូនចំពោះឯកឧត្តមទាក់ទិនទៅនឹងការអត្ថាធិប្បាយ ដែលបានធ្វើឡើងដោយអធិការស្រុកលោក ផាំ សំអិដ្ឋ ចំពោះករណីរំលោភជាក្រុមលើយុវនារីពិការអាយុ១៩ ឆ្នាំមួយរូប ក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល។ យោងតាមអត្ថបទមួយចុះផ្សាយក្នុងកាសែត ឌឹ ខេមបូឌា ដេលី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣ ដែលមានចំណងជើងថា ("កម្ពុជា មានវប្បធម៍ស្ងៀមស្ងាត់ជុំវិញករណីរំលោភ") លោក ផាំ សំអិដ្ឋ ថ្លែងថា "វាម៉ោង៩យប់ទៅហើយនៅពេលដែលយុវនារីនោះត្រូវបានគេចាប់រំលោភ។