សេចក្ដីថ្លែងការណ៍រួមសូមទម្លាក់ចោលរាល់ការចោទប្រកាន់ចំពោះតំណាងសហគមន៍ដីធ្លីទាំងអស់ និងដោះលែងតំណាងសហគមន៍ ៣នាក់
- 25/01/2021
- ការផ្សាយ > លិខិត
យើងខ្ញុំជាក្រុមសង្គមស៊ីវិល សហជីព និងសហគមន៍ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់និងឃុំខ្លួនតំណាងសហគមន៍ដីធ្លីចំនួន៣នាក់ ក៏ដូចជាការចោទប្រកាន់ទៅលើតំណាងសហគមន៍ដីធ្លីជាង៥០នាក់ទៀត កាលពីពេលថ្មីៗកន្លងមកនេះ និងសូមស្នើសុំឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងអ្នកទាំងនោះឱ្យមានសេរីភាពវិញ ។