លិខិតចំហ គោរពជូនឯកឧត្តម យ៉ាសេង ឡាវ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅកម្ពុជា ទាក់ទិនទៅនឹងការបាត់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សគឺលោក សម្បត្តិ សំភូន
- 17/01/2013
- ការផ្សាយ > លិខិត
ឯកឧត្តមជាទីគោរព មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមសម្តែងនូវក្តីព្រួយបារម្ភយ៉ាងជ្រាលជ្រៅទាក់ទិនទៅនឹងការបាត់ខ្លួននៃសកម្មជនការពារសិទ្ធិមនុស្សដ៏លេចធ្លោគឺលោក សម្បត្តិ សំភូន (Sombath Samphone) នៅទីក្រុងវៀងចាន់កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២។ លោក សម្បត្តិ សំភូន ត្រូវបានគេទទួលស្គាល់ចំពោះការងារអប់រំ និងការបណ្តុះបណ្តាលយុវជនដើម្បីលើកស្ចួយការអភិវឌ្ឍន៍ជានិរន្តរភាពក្នុងប្រទេសឡាវ។ លោកគឺជាស្ថានិកនៃមជ្ឈមណ្ឌលចូលរួម អភិវឌ្ឍន៍ បណ្តុះបណ្តាល ហើយលោកក៏ទទួលបានពានរង្វាន់ រ៉ាម៉ុន ម៉ាកសេសេ (Ramon Magsaysay Award)ក្នុងភាពជាអ្នកដឹកនាំសហគមន៍នៅក្នុងឆ្នាំ២០០៥។