លិខិត​ចំហ​ សូមគោរព​ជូន​ឯកឧត្តម​ ង៉ ​អាន់យ៉ុង​ ​ឯក​​អគ្គរដ្ឋ​ទូត​​វៀត​ណាម​​ប្រចាំ​​នៅ​​កម្ពុជា ស្នើ​​ឲ្យ​​ធ្វើ​ការ​​កែ​​ប្រែ​​សាល​ក្រម​​ក្នុង​​សំណុំ​រឿង​​អ្នក​​សរសេរ​​ប្លុក​​ជនជាតិ​​វៀត​ណាម​​ទាំង១៤​រូប​ ដែល​​តុលាការ​​សម្រេច​​ផ្តន្ចា​ទោស

  • 15/01/2013
  • ការផ្សាយ > លិខិត
មជ្ឈ​មណ្ឌល​​​សិទ្ធិ​មនុស្ស​​ក​ម្ពុជា ("ម.ស.ម.ក")​ សម្តែង​នូវ​ក្តី​ព្រួយ​បារម្ភជា​ខ្លាំង​ចំពោះ​សំណុំរឿង​អ្នក​សរសេរ​ប្លុក​ជន​ជាតិវៀតណាម​ទំាង១៤​រូប​ដែល​ត្រូវ​បាន​ផ្តន្ចាទោស​ដោយ​តុលាការ​កាល​ពីថ្ងៃទី០៩ ​ខែមករា ​ឆ្នាំ២០១៣ ​ឲ្យជាប់​ពន្ធនា​គារ​រយៈពេល​ពី៣​ឆ្នាំ ​ដ​ល់១៣ឆ្នាំ ​បន្ចាប់​ពីការ​ជំនុំ​ជម្រះ​ក្តីរយៈ​ពេល​ពីរ​ថ្ងៃ​នៅ​តុលាការ​ប្រជាជន ​នៃ​ខេត្ត​ង្ញ៉ែអាន់​ ក្នុង​ប្រទេស​វៀតណាម​។