ម.ស.ម.ក សម្តែងក្តីបារម្ភចំពោះភាគរយរបស់ស្ត្រីក្នុងរដ្ឋសភាជាតិនីតិកាលទី៥ នឹងមានការថយចុះ
- 13/09/2013
- ការផ្សាយ > លិខិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ("ម.ស.ម.ក") សម្តែងក្តីបារម្ភចំពោះភាគរយរបស់ស្រី្តក្នុងរដ្ឋសភានីតិកាលទី៥នេះនឹងថយចុះជាងនីតិកាលមុន។ លទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ("គ.ជ.ប") ចេញផ្សាយនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ បង្ហាញថាតំណាងរាស្ត្រជាស្ត្រីមានតែ២០,៣៣% (២៥ក្នុងចំណោម១២៣ អាសនៈ) ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងនីតិកាលមុនមាន២២%។