លិខិតចំហ៖ យើងខ្ញុំទាំងអស់គ្នាជាកសិករ សហគមន៍រងគ្រោះដីធី្ល ប្រជានេសាទ កម្មករ អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជនជាតិដើមភាគតិច សហជីព និងសង្គមស៊ីវិល

  • 05/08/2021
  • ការផ្សាយ > លិខិត
កម្មវត្ថុ​៖ ស្នើសុំ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម ក្តីកង្វល់ និង​តម្រូវការ​របស់​កសិក​រ សហគមន៍​រងគ្រោះ​ដីធ្លី​ប្រជា​នេសាទ កម្មករ អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជនជាតិដើម​ភាគតិច សហជីព និង​សង្គម​ស៊ីវិល​នៅក្នុង​កិច្ចប្រជុំ​កំពូល​ថ្នាក់ជាតិ និង​សកល​ស្តីពី​ប្រព័ន្ធ​ស្បៀងអាហារ​របស់​អង្គការសហប្រជាជាតិ​។​ ​នៅ​ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ អង្គការសហប្រជាជាតិ​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ស្តីពី​ប្រព័ន្ធ​ស្បៀងអាហារ ក្នុង​គោលបំណង​បង្កើន​ចំណីអាហារ និង​កសិកម្ម ដើម្បី​ព​ន្លឿ​ន​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ន៍​ប្រកបដោយ​ចីរភាព ដើម្បី «​ផ្លាស់ប្តូរ​ប្រព័ន្ធ​ស្បៀងអាហារ​» ឆ្ពោះទៅរក «​របប​អាហារ​ដែលមាន សុខុមាលភាព ចីរភាព និង​រស់នៅ​ប្រកបដោយ​សុភមង្គល​» និង​ការពារ​ភពផែនដី​របស់​យើង​។