យើងខ្ញុំជាតំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល ធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។
- 01/05/2021
- ការផ្សាយ > លិខិត
ក្នុងគម្រប់ខួបលើកទី១៣៥ នៃទិវាពលកម្មអន្តរជាតិ យើងខ្ញុំដែលជាតំណាងសហព័ន្ធសហជីព សហព័ន្ធ និងសមាគមដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិការងារ និងសេរីភាពមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា សូមឆ្លៀតយក ឱកាសរំលឹកទិវាដ៏មានសារៈសំខាន់នេះ។ ទោះបីជាយើងមិនអាចប្រមូលផ្តុំគ្នាដូចអ្វីដែលយើងកំពុងជួបប្រទះសព្វថ្ងៃ នេះក៏ដោយ ក៏យើងនៅតែរក្សាទុកស្មារតីនៃថ្ងៃនេះ និងសារៈសំខាន់ដែលធ្លាប់មានចំពោះកម្មករមិនត្រឹមតែនៅក្នុង ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោកផង។