រដ្ឋាភិបាលកម្ពុជាមានបំណងបិទហាងអ៊ីនធើណែតនៅភ្នំពេញ ជាលទ្ធផលបង្កនូវគ្រោះថ្នាក់មកលើសេរីភាពប្រើប្រាស់អ៊ីនធើណែត
- 14/12/2012
- ការផ្សាយ > វិចារណកថា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) សូមបង្ហាញនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពថ្មីមួយ របស់រដ្ឋាភិបាលកម្ពុជា(រដ្ឋាភិបាល) ដើម្បីរិតត្បិតមកលើសេរីភាពប្រើប្រាស់អ៊ីនធើណែតនៅកម្ពុជា។ សកម្មភាពមួយនេះត្រូវបានរាយការណ៍នៅក្នុងសារព័ត៌មាន ឌឹ ខែមបូឌា ដេលី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ចំណងជើង "សេចក្តីបង្គាប់របស់រដ្ឋាភិបាលប្រហែលជានាំឲ្យមានការបិទហាងអ៊ីនធើណែតជាច្រើននៅក្នុងក្រុង"។