មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សារទរ​ចំពោះ សាលក្រម​សាលា​ឧទ្ធរណ៍​លើក​លែង​ទោស ផ្លុង ស្រីរ៉ាន់

  • 03/01/2013
  • ការផ្សាយ > វិចារណកថា
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក) សារទរសេចក្តី​ចម្រេច​របស់​សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០១២ ដែល​បាន​បដិសេធន៍សាលក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​ជុំវិញ​ការ​កាត់​ទោស​ ផ្លុង​ ស្រី​រ៉ាន់។ កញ្ញា​ ស្រីរ៉ាន់​ ដែល​ជា​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​បង្ខាំង​និង​ជួញ​ដូរ​មនុស្ស​ខុស​ច្បាប់ ដោយ​គ្រួសារ​មិត្ត​ស្រីរបស់​នាង ហើយនាង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគាររយៈ​ពេល​៥ឆ្នាំ កាល​ពី​ខែ​វិច្ឆិការ​ ឆ្នាំ​២០១១ ពី​បទ​រួម​ភេទជាមួយ​អនីតិជន។