ម.ស.ម.ក ​បង្ហាញ​ពី​ការព្រួយ​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌​មាន និង​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា

  • 19/12/2012
  • ការផ្សាយ > វិចារណកថា
យោង​តាម​របាយការណ៍​របស់​វិទ្យុអាស៊ីសេរី​ កាល​ពីថ្ងៃ​ទី៩ ​ខែធ្នូ ​ឆ្នាំ២០១២ ​(ចំណងជើង​ "អ្នក​កាសែត​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​បន្ទាប់​ពី​រាយការណ៍​អំពីបទ​ល្មើសឈើ")​រាយការណ៍​ថា​អ្នកកាសែតម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​យោងតាម​ដីកាល​ពីព្រះរាជ​អជ្ញាសាលា​ដំបូងខេត្តក្រចេះ​។ របាយការណ៍​មួយ​ទៀតរបស់​ វីអូអេ ​ចុះថ្ងៃទី១១​ ខែធ្នូ ​ឆ្នាំ២០១២ បាន​រាយ​ការណ៍​ថា​អ្នក​យកព័ត៌មាន​មួយ​រូប​ទៀត​បានរក​ឃើញ​ថា​សន្លប់ ​បន្ទាប់​ពីការ​សន្និដ្ឋាន​របស់​នគរបាលថា​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍។ ​ករណី​នៃ​ការ​ចាប់​ខ្លួន​ និងគ្រោះថ្នាក់ចរាចរណ៍នេះ​នាំឲ្យ​មាន​ការព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ។