ម.ស.ម.ក លើក​ឡើង​នូវ​ក្តីព្រួយ​បារម្ភអំពី​កូដកម្មដែល​មាន​ការ​កើន​ឡើង​នៅតាម បណ្តាល​រោងចក្រ​កាត់ដេរ​ នៅក្នុងឆ្នាំ២០១៣នេះ

  • 27/01/2013
  • ការផ្សាយ > វិចារណកថា
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ("ម.ស.ម.ក")​ មាន​ការ​ព្រួយ​បារម្ភ​ដោយ​មាន​ការ​ចេញ​ផ្សាយ​ព័ត៌មាន​​​នា​ពេល​​ថ្មីៗ​​នេះ ​ក្នុងទំ​ព័រ​​សារព័ត៌មាន​​ ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ("កូដកម្ម​ក្នុង​រោងចក្រ​នៅ​កម្ពុជា​​អាចប៉ះ​ពាល់​​ដល់​ការ​បញ្ជា​ទិញ"​) ដោយមា​ន​ការ​បង្ហាញ​ថា ​មាន​កម្មករប្រហែលជា ១០.០០០ (មួយម៉ឺន) នាក់ បានធ្វើកូដកម្មនៅរោងចក្រចំនួន​ប្រាំ​ពីរ​ ឬប្រាំ​បី ​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក ​ក្នុង​គោល​បំ​ណង​ទាម​ទារ​ឲ្យ​មាន​ការ តម្លើងប្រាក់ឈ្នួលអប្បបរមា និងទាមទារឲ្យមានការកែលម្អលក្ខខណ្ឌការងារ។