ម.ស.ម.ក សូម​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិន​​មែន​រដ្ឋា​ភិបាល

  • 08/05/2015
  • ការផ្សាយ > វិចារណកថា
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា («ម.ស.ម.ក») សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សមាគម និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល («ច្បាប់​អង្គការ​សមាគម») ទៅ​កាន់​គណៈ​រដ្ឋ​មន្រ្តី ដែល​សារ​ព័ត៌មាន ឌឹ ខេម​បូឌា ដេលី បាន​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៥ ស្ដី​ពី «​សេច​ក្ដី​ព្រាង​ច្បាប់​អាថ៌​កំបាំង​ស្ដី​ពី​អង្គ​ការ​សមាគម បាន​មក​ដល់​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី» ទំព័រទី ៣ ដែល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា​នឹង​មិន​មាន​ការ​រៀប​ចំកិច្ច​ពិគ្រោះ​យោបល់​ណា​មួយ រវាង​សង្គម​ស៊ីវិល និង​អង្គ​នីតិ​ប្រតិ​បត្តិ​នោះ​ទេ។rn