សុន្ទរកថា​របស់​នាយករដ្ឋ​មន្រ្តី​ពាក់​ព័ន្ធ​ជម្លោះ​ដី​ធ្លី​គឺ​ជា​ការ​បំពាន​ច្បាប់​ជា​មូល​ដ្ឋាន

  • 29/11/2012
  • ការផ្សាយ > វិចារណកថា
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (ម.ស.ម.ក) មានការ​ព្រួយបារម្ភយ៉ាង​ខ្លាំង​ចំពោះ​សុន្ទរកថា​របស់​លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​ដល់​ប្រជាពរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​វិច្ឆការ​ ឆ្នាំ​២០១២។ ថ្លែង​ទៅ​កាន់​ក្រុម​និសិ្សត​ជិត​មួយ​ពាន់​នាក់​ ប្រជា​កសិករ​ និង​មន្រ្តី​រដ្ឋា​ភិបាល​ជា​ច្រើន​ទៀត​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ បាន​ប្រមានថា​កុំ​ឲ្យ​មាន​ពាក់​ព័ន្ធ​រឿង​នយោបាយ​ ឬ​ពង្រីករឿង​ឲ្យ​កាន់​តែ​ធំ​ទៅលើ​បញ្ហាជម្លោះ​ដី​ធ្លី។​​