ព្រឹត្តិបត្រព័ត៌មានស្តីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ សិទ្ធិទទួលបានមេធាវី
- 17/07/2026
- ព័ត៌មាន > ព្រឹត្តិបត្រព័ត៌មាន
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានសង្កេតសវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញនៅឆ្នាំ២០១៣ ដើម្បីតាមដានសវនាការព្រហ្មទណ្ឌ និងវាយតម្លៃអំពីការអនុវត្តការជំនុំជម្រះដោយយុត្តិធម៌ ផ្អែកតាមបទដ្ឋានជាតិ និងអន្តរជាតិ។ នៅឆ្នាំ២០២២ ម.ស.ម.ក បានពង្រីកការសង្កេតសវនាការព្រហ្មទណ្ឌរបស់ខ្លួននៅសាលាឧទ្ធរណ៍បាត់ដំបង ត្បូងឃ្មុំ និងព្រះសីហនុ។ ព្រឹត្តិបត្រព័ត៌មាននេះ បានវិភាគលើរបកគំហើញពីការសង្កេតសវនាការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ ព្រឹត្តិបត្រព័ត៌មាននេះ ផ្តោតលើបញ្ហាប្រឈមចំពោះបុគ្គលទាំងឡាយ ដែលរងការចោទប្រកាន់ក្នុងរឿងព្រហ្មទណ្ឌ ជាពិសេស ការទទួលបានមេធាវីការពារលើរឿងក្តីរបស់ពួកគេ។ ទិន្នន័យទាំងអស់ដែលបានប្រមូលមាននៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យសង្កេតសវនាការ ហើយសាធារណជនអាចចូលមើលបាន។
