ទិវាសេរីភាពសារព័ត៌មានឆ្នាំ២០២៤
- 03/05/2024
- ការផ្សាយ > សេចក្តីថ្លែងការណ៍
អង្គការសង្គមស៊ីវិលអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពនូវសំណើដូចខាងក្រោមនេះ៖
១. សូមធានាឱ្យបរិយាកាសសង្គម ទាំងនៅលើបណ្តាញអនឡាញ និងក្រៅបណ្តាញ មាន សេរីភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មានដើម្បីបំពេញតួនាទីវិជ្ជាជីវៈ ដោយគ្មានឧបសគ្គ ឬការព្រួយបារម្ភ ជាពិសេសនៅពេលពួកគេរាយការណ៍អំពីបញ្ហាបរិស្ថាន។
២. សូមបញ្ឈប់រាល់ទម្រង់នៃការយារយីដល់ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាសង្គមដ៏រសើប។
៣. សូមបញ្ឈប់ការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌដើម្បីដាក់ទោសអ្នកសារព័ត៌មាន ចំពោះការបំពេញតួនាទីស្របច្បាប់របស់ពួកគេដោយអយុត្តិធម៌។
៤. សូមពន្លឿននូវការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានដែលស្របតាមស្តង់ដារអន្តរជាតិ និងធានានូវការអនុវត្តយ៉ាងម៉ត់ចត់។
៥. សូមចូលរួមក្នុងការពិគ្រោះយោបល់បើកចំហជាមួយភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីពិភាក្សាអំពី វិសោធនកម្មច្បាប់ស្តីពីសារព័ត៌មាន។
៦. សូមប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើយេនឌ័រដែលផ្តោតសំខាន់លើអ្នកសារព័ត៌មានជាស្ត្រី និងចាត់វិធានការចាំបាច់ដើម្បីបង្កើនតំណាងស្ត្រីនៅក្នុងវិស័យសារព័ត៌មាន៕
