មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក

  • 29/04/2024
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ជាទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទិវានេះប្រារព្ធឡើងដើម្បីគោរពដល់តួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន ក្នុងការនាំយកព័ត៌មានដែលត្រឹមត្រូវ និងអាចទុកចិត្តបានដល់  សាធារណជន ពេលខ្លះពួកគេប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្លួន និងជាការរំលឹកអំពីសារៈសំខាន់នៃសេរីភាពសារព័ត៌មានក្នុងការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យ។ ទិវានេះក៏ជាការរំលឹកដល់រដ្ឋាភិបាលនៅជុំវិញពិភពលោកឱ្យបង្កើននូវបរិយាកាសដែលសេរីភាពសារព័ត៌មានត្រូវបានផ្ដល់នូវអំណាច និងការការពារ ដែលអាចឱ្យប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យបំពេញតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនដោយសេរី មិនមានការបៀតបៀន ឬភ័យខ្លាចនូវការតបត។