នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទួលបានដីកាកោះអញ្ជើញឱ្យចូលបង្ហាញខ្លួនក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា

  • 30/09/2022
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
នៅព្រឹកព្រហាមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») បានទទួលដីកាកោះពីសាលាដំបូងរាជធានីភ្នំពេញបង្គាប់ឱ្យអ្នកស្រីចូលបង្ហាញខ្លួនក្នុងឋានៈជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការចោទប្រកាន់ពី «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ យោងតាមដីកាកោះនោះ អ្នកស្រីត្រូវបានតម្រូវឱ្យចូលបង្ហាញខ្លួននៅក្នុងសវនាការនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨.៣០នាទីព្រឹក នៅសាលាដំបូងរាជធានីភ្នំពេញ។