អង្គការសង្គមស៊ីវិល សហព័ន្ធសហជីពជាតិ និងអន្តរជាតិ អំពាវនាវឱ្យមានសកម្មភាពបន្ទាន់ដើម្បីការពារសុវត្ថិភាពកម្មករវិស័យកាត់ដេរនៅកម្ពុជា

  • 08/06/2026
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល សហព័ន្ធសហជីព សមាគម សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏គួរឲ្យតក់ស្លុតដែលបានកើតឡើងនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង។ យោងតាមប្រភពពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺមានកម្មករកាត់ដេរចំនួនសរុប ៩៣នាក់ បានរងផលប៉ះពាល់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៤នាក់ និងអ្នករងរបួសចំនួន ៧៩នាក់ ដែលភាគច្រើនជាស្ត្រី។