អង្គការសង្គមស៊ីវិលប្រារព្ធខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី
- 27/02/2025
- ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់គ្នាជាក្រុមអង្គការសង្គមស៊ីវិល រួមមាន សមាគម សហភាពសហជីព សហព័ន្ធសហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋរស់នៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៍ ដែលកំពុងធ្វើការងារក្នុង វិស័យផ្សេងៗ ដូចជា ឧស្សាហកម្មវាយនភណ្ឌកាត់ដេរ ចំណីអាហារ សេវាកម្ម សេដ្ឋកិច្ចក្រៅប្រព័ន្ធ សណ្ឋាគារ កាស៊ីណូ សំណង់ ការងារតាមផ្ទះ កសិកម្ម ដីធ្លីនិង/ឬធនធានធម្មជាតិ យេនឌ័រ និងយុត្តិធម៌សង្គម នឹងរួបរួមគ្នារៀបចំប្រារព្ធខួបលើកទី ១១៤ នៃទិវាអន្តរជាតិនារី ០៨ មីនា ក្រោមប្រធានបទ «ពង្រឹងសិទ្ធិ អំណាចស្ត្រី និងក្មេងស្រី ដើម្បីសមភាព ស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម» នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១២.០០នាទីថ្ងៃត្រង់។