អង្គការសង្គមស៊ីវិលប្រារព្ធទិវាពលករអន្តរជាតិ លើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»
- 01/05/2025
- ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំទាំងអស់គ្នាជាក្រុមសង្គមស៊ីវិល ដូចជា សហភាពសហជីព និងសហព័ន្ធសហជីពឯករាជ្យ អង្គការធ្វើការងារផ្នែកសិទ្ធិស្ត្រី និងការងារ បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន និងកម្មករនិយោជិតក្នុងវិស័យផ្សេងៗ ដូចមានរាយនាមខាងក្រោម បានរួបរួមគ្នាប្រារព្ធទិវាពលករអន្តរជាតិលើកទី ១៣៩ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋាន ដើម្បីធានាយុត្តិធម៌សង្គម»។
ដើម្បីនាំមកនូវវិបុលភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិ និងសុខុមាលភាពរបស់កម្មករនិយោជិត និងប្រជាពលរដ្ឋកម្ពុជា នៅក្នុងឱកាសនៃការប្រារព្ធទិវាពលករអន្តរជាតិនេះ យើងខ្ញុំជាក្រុមសង្គមស៊ីវិល មានរាយនាមខាងក្រោម សូមស្នើដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាពិចារណា និងដោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះសំណូមពរ ឬតម្រូវការអាទិភាពចំនួន ១៣ ចំណុច