អង្គការសង្គមស៊ីវិលរួមសាមគ្គីបង្ហាញការគាំទ្រសំណើរបស់សហព័ន្ធសហជីព ស្នើដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៧

  • 21/09/2026
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

ស្របពេលដំណើរការចរចាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កំពុងប្រព្រឹត្តទៅ យើងខ្ញុំជាអង្គការសង្គមស៊ីវិល រួមមាន អង្គការ សមាគម និងសហព័ន្ធសហជីព ដូចមានរាយនាមខាងក្រោម សូមបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះ លិខិតរួមរបស់សហព័ន្ធសហជីព ដែលបានដាក់ជូន រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្នើកំណត់ប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០.៦៦ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់ឆ្នាំ២០២៧ ជូនកម្មករនិយោ ជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។