ការឃាត់ខ្លួននិងប្រើហិង្សាយ៉ាងអាក្រក់លើសារព័ត៌មាននិងសកម្មជន នៅតំបន់ភ្នំតាម៉ៅ

  • 19/08/2022
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំ ជាអង្គការលើកកម្ពស់សេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស និង​សង្គមស៊ីវិល ដែល​មាន​រាយនាម​ដូច​ខាងក្រោម សូមសម្ដែង​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​អំពើហិង្សា ការឃាត់ខ្លួនតាមទំនើងចិត្ត និងការបំភិតបំភ័យអ្នក​សារព័ត៌មាន​ចំនួន៥នាក់និងសកម្មជនចំនួន៤នាក់កាលពីពេលថ្មីៗនេះពី​សំណាក់​​មន្ត្រី​កង​អង្គរក្សនាយករដ្ឋមន្ត្រី​នៅតំបន់ព្រៃភ្នំតាម៉ៅ។rnrnអ្នកសារព័ត៌មានចំនួន៥នាក់មកពីអង្គភាពសារព័ត៌មានឯករាជ្យ វីអូឌី(VOD)និងយុវជនខ្មែរថាវរៈចំនួន៤នាក់ត្រូវបានឃាត់ខ្លួនដោយអយុត្តិធម៌អស់រយៈពេល​ប្រមាណ៧ម៉ោងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ អ្នកទាំងនោះ​ត្រូវបានឃាត់​ខ្លួននៅក្នុងព្រៃភ្នំតាម៉ៅកាលពីព្រឹកថ្ងៃអង្គារ ដោយមន្ត្រីកងអង្គរក្សរបស់នាយករដ្ឋមន្ត្រី (BHQ) និងបញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ខេត្តតាកែវ។