ការបាត់ខ្លួនដោយបង្ខំ

  • 30/08/2022
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
នៅទិវាអន្តរជាតិជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា («ម.ស.ម.ក») ចេញផ្សាយខិត្តប័ណ្ណព័ត៌មានអំពីការបាត់ខ្លួនដោយបង្ខំនៅកម្ពុជា។ ខិត្តប័ណ្ណព័ត៌មាននេះ ពន្យល់ពីការបាត់ខ្លួនដោយបង្ខំ បុគ្គលជាជនរងគ្រោះចម្បង និងមូលហេតុនៃការបាត់ខ្លួនដោយបង្ខំ។ ខិត្តប័ណ្ណព័ត៌មាននេះក៏លើកឡើងផងដែរនូវក្របខ័ណ្ឌច្បាប់អន្តរជាតិ និងច្បាប់ជាតិ ដែលការពារការបាត់ខ្លួនដោយបង្ខំ និងពិនិត្យមើលលើស្ថានភាពនៅកម្ពុជា ដោយលើកឡើងនូវករណីយុវជន ឃឹម សុផាត ជនជាតិកម្ពុជា និងលោក វ៉ាន់ចាលើម សាតស័ក្ដិសិទ្ធិ សកម្មជនជនជាតិថៃ។ ខិត្តប័ណ្ណព័ត៌មាននេះធ្វើសេចក្តីសន្និដ្ឋានបញ្ចប់ដោយភ្ជាប់មកនូវអនុសាសន៍មួយចំនួនជូនរាជរដ្ឋាភិបាលកម្ពុជាអំពីការដោះស្រាយករណីបាត់ខ្លួនដោយបង្ខំនៅកម្ពុជា។