សូមដោះលែង អ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ

  • 21/05/2025
  • ការផ្សាយ > សេចក្តីថ្លែងការណ៍

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សដែលមានរាយនាមខាងក្រោម ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រឹមត្រូវ មកលើអ្នកសារព័ត៌មានផ្នែកបរិស្ថាន  លោក អ៊ុក ម៉ៅ ក្រោយពីលោករាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ ។ បច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង និងត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។ យើងខ្ញុំអំពាវនាវ សូមឱ្យលើកលែងការចោទប្រកាន់ និងដោះលែងលោក ម៉ៅ ជាបន្ទាន់ និង គ្មានលក្ខខណ្ឌ ។