សូមដោះលែងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

  • 28/11/2022
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាឈប់ភ័យខ្លាចនូវវត្តមាន ភាពក្លាហាន និងភាពរឹងមាំរបស់ស៊ីថរតទៅទៀត ។ យើងខ្ញុំក៏សូមអំពាវនាវ សូមអាជ្ញាធររដ្ឋដោះលែង កញ្ញា ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ចេញពីពន្ធនាគារ និងសូមបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត ។rnrnកញ្ញា ស៊ីថរ ដែលទើបតែជាប់ឆ្នោតក្លាយជាប្រធានសហជីពទ្រទ្រង់សិទិ្ធការងារ បុគ្គលិក កម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU) សម្រាប់អណត្តិថ្មី ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី ។rn