ការលើកកម្ពស់​សិទ្ធិរ​បស់​ស្ត្រី​នៅ​កន្លែង​ការងារ​ពិតជា​មាន​សារៈសំខាន់​បំផុត

  • 11/03/2021
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ខាងក្រោម មានការ​ខកចិត្ត​ជាខ្លាំង​នៅពេលដែល​បាន​អាន​សេចក្តីរាយការណ៍​ទាក់ទង​នឹង​មន្ត្រីនគរបាល​ជា​ស្ត្រី​ម្នាក់ បាន​ប្រឈម​នឹង​វិធានការ​វិន័យ​ដោយសារ​ការ​បង្ហោះ​រូបភាព​នៃ​ការ​បំបៅ​ដោះ​កូន​ក្នុង​សំលៀកបំពាក់​ឯកសណ្ឋាន​នគរបាល​នៅលើ​ទំព័រ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់គាត់​។ រឿង​ដែល​ធ្វើឱ្យ​កាន់តែ​ខកចិត្ត​ទៅទៀត​នោះ​គឺ​ករណីនេះ​បានកើត​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ទិវា​នារី​អន្តរជាតិ ដែល​នេះ​បង្ហាញឱ្យឃើញ​ថែមទៀត​ថា សិទ្ធិ​ស្ត្រី​នៅតែ​ជា​បញ្ហា​ប្រឈម​នៅ​ប្រទេស​កម្ពុជា​។