សេចក្ដីថ្លែងការណ៍រួមសូមផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរ ដើម្បីជួយប្រជាពលរដ្ឋអ្នកខ្ចីប្រាក់
- 09/04/2021
- ការផ្សាយ > សេចក្តីថ្លែងការណ៍
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្នើសុំឱ្យរាជរដ្ឋាភិបាល ដាក់ចេញជាវិធានការណែនាំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្អាកការបង់សងប្រាក់កម្ចី និងការប្រាក់បង្គរទាំងអស់ សម្រាប់រយៈពេលយ៉ាងតិច ៣ខែ ដើម្បីផ្ដល់ឱ្យអ្នកខ្ចីប្រាក់នូវឱកាសក្នុងការស្នាក់នៅផ្ទះ និងរក្សាសុវត្ថិភាព អំឡុងពេលផ្ទុះឡើងនៃវីរុសកូវីដ ១៩ ដែលពួកគេមិនគួរត្រូវភ័យខ្លាចក្នុងការបាត់បង់ដីធ្លី ឬ ផ្ទះសម្បែង ប្រសិនបើពួកគេគ្មានលទ្ធភាពសងប្រាក់វិញទេនោះ ។