មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដាក់់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅមេរៀនស្តីពិនិន្មការភេទ និងអត្តសញ្ញាណយេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទ ក្នុងឱកាសនៃខែមោទកភាព

  • 09/01/2023
  • ការផ្សាយ > សេចក្តីថ្លែងការណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅមេរៀនស្តីពីនិន្នាការ ភេទ និងអត្តសញ្ញាណ យេនឌ័រ/ការបង្ហាញទំនោរយេនឌ័រ និងលក្ខណៈភេទក្នុងឱកាសនៃខែមោទកភាព។ កម្មវិធី នេះនឹងប្រារព្ធនៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារសាន់វេ ក្នុងរាជធានីភ្នំពេញ ចាប់ពីម៉ោង ២:០០ រសៀល ដល់ម៉ោង ៥:៣០ ល្ងាច ដោយមានកំណត់អ្នកចូលរួមដែលបានអញ្ជើញប៉ុណ្ណោះ។ កម្មវិធីនេះក៏ នឹងផ្សាយផ្ទាល់លើគេហទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក សម្រាប់សាធារណជនទស្សនាផងដែរ។ កម្មវិធីនេះនឹងធ្វើ ឡើងជាភាសាខ្មែរ ជាមួយនឹងការបកប្រែជាភាសាអង់គ្លេស និងជាភាសាសញ្ញា។